ព្រះសីហនុ: ខ្សាច់ពណ៌សក្បុសជាប់ សួនច្បារបុប្ផាចម្រុះដ៏កម្រ លាតសន្ធឹងប្រវែងប្រមាណ ២០០ ម៉ែត្រតភ្ជាប់ឆ្នេរវែងអន្លាយអែបម្លប់ស្រល់ធំៗដុះជាជួរៗ ឆ្នេរព្រែកត្រែងទាក់ទាញចិត្ដភ្ញៀវទេសចរដែលប្រាថ្នាទីរមណីយដ្ឋានឆ្នេរសមុទ្រស្រស់ស្អាតគួបនឹងសួនច្បារប្រកបដោយសភាពមិនអ៊ូអរខ្លាំង។
រមណីយដ្ឋានឆ្នេរព្រែកត្រែងដ៏ស្រស់ត្រកាល ស្ថិតនៅចម្ងាយ ១០ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ទឹកដីខេត្ដព្រះសីហនុ។ ភ្ញៀវទេសចរអាចធ្វើដំណើរពីក្រុងព្រះសីហនុតាមកំពង់ផែឆ្ពោះទៅផ្លូវទំនប់រលក ជាមជ្ឈមណ្ឌលកំពង់ផែគ្រឿងសមុទ្របោះដុំទៅកាន់ទីផ្សារទូទាំងប្រទេស ស្ថិតអែបតាមបណ្ដោយមាត់សមុទ្រខាងឆ្វេងដៃ និងខាងស្ដាំដៃប្រ៉បផ្លូវរថភ្លើង។
ចំពោះអ្នកដំណើរមកពីទីក្រុងភ្នំពេញដែលចង់ឆ្ពោះដំណើរទៅកាន់ឆ្នេរសមុទ្រភ្លាមៗដោយមិនឆ្លងកាត់ក្រុងព្រះសីហនុ ពួកគេអាចបត់ចូលតាមផ្លូវបំបែកកំពង់ផែកែវផុសម៉ុង ឫទ្ធី រួចបត់ឡើងតាមរង្វង់ទីរួមស្រុកស្ទឹងហាវមកកាន់ក្រុងព្រះសីហនុ។
គ្មានទេទីកន្លែងអង្គុយផឹកបៀរស្ដាប់ភ្លេង ដែលហៅថាបារ៍ដ៏ត្រៀបត្រាពាសពេញឆ្នេរនោះឡើយ។ គ្មានទេភ្លើងពណ៌ពេលរាត្រីអមដោយសំឡេងតន្ដ្រីលាន់រងំនោះ និងគ្មានទេមនុស្សម្នាអ៊ូអរចុះងូតទឹកលេងទាំងយប់ទាំងថ្ងៃនោះ។
ផ្ទុយទៅវិញ ឆ្នេរព្រែកត្រែង មានតែក្យូសធំពីរបី និងតូចៗប្រក់ស្លឹកសង់ក្រោមម្លប់ស្រល់បណ្ដែតអង្រឹង មានតែឆ្នេរខ្សាច់សក្បុសដ៏ធំល្វឹងល្វើយមិនទើសទែងសំណង់បារ៍ និងមានតែសួនច្បារបុប្ផាចម្រុះសម្រាប់ជាទីឋានហាត់ប្រាណប្រកបដោយផាសុកភាព។
ភាពស្ងប់ស្ងាត់ តែមិនមែនសភាពដល់ថ្នាក់ស្ងាត់ជ្រងំគួរឲ្យព្រឺក្បាលរបស់ឆ្នេរព្រែកត្រែង អាចផ្គាប់ចិត្ដភ្ញៀវទេសចរដែលប្រាថ្នាឆ្នេរមិនសូវអ៊ូអរលាយឡំសំឡេងរំខាន និងទស្សនីយភាពភ្លើងពណ៌បិទបាំងសម្រស់ធម្មជាតិ។ សកម្មភាពភ្ញៀវចូលកម្សាន្ដ និងងូតទឹកឆ្នេរលេងរង្វើលៗ បានជួយដល់ការសម្រាកសម្រាន្ដប្រកបដោយផាសុកភាព និងបន្ធូរអារម្មណ៍តានតឹងទៅតាមសំឡេងរលកបោកបក់រលីង។
ប្រសិនបើភ្ញៀវនឿយណាយនឹងការសម្រាកលើអង្រឹង ឬក៏ធុញនឹងការងូតទឹកសមុទ្រ ចូរយកបាល់មកទាត់លេងលើឆ្នេររាបស្មើដ៏ធំល្វឹងល្វើយក្បែរសួនច្បារ ដែលក្រុមបុគ្គលិកថែសួនកំពុងតែបន្ដសកម្មភាពស្រោចទឹកដាក់ជី និងច្រូតស្មៅ។
បុគ្គលិកស្ដ្រីចំណាស់វ័យប្រមាណ ៥០ ឆ្នាំប្លាយម្នាក់ដែលស្ថិតក្នុងចំណោមអ្នកថែសួន ១០ នាក់ផ្សេងទៀត បានប្រាប់ថា៖ «ឆ្នេរ និងសួនច្បារនេះបើកឲ្យភ្ញៀវចូលលេងកម្សាន្ដឥតគិតថ្លៃ។ ពួកគេអាចយកម្ហូបអាហារ និងភេសជ្ជៈមកទទួលទានដោយសេរី។ ប៉ុន្ដែយើងតម្រូវឲ្យពួកគាត់បង់ថ្លៃប្រើប្រាស់ក្យូស និងសេវាកម្មថែទាំអនាម័យពី ៥០០០ ទៅ ១០ ០០០ រៀល»។
ក្រុមបុគ្គលិកថែសួនដែលទទួលបានប្រាក់កម្រៃការងារ ១ ៧០០០ រៀលក្នុងមួយថ្ងៃបានបន្ដថា ទោះបីជាឆ្នេរព្រែកត្រែងនេះមានបុគ្គលិកថែទាំអនាម័យជាប្រចាំយ៉ាងណាក៏ដោយ ក៏ពួកគេសំណូមពរឲ្យភ្ញៀវទេសចរទាំងអស់ ជាពិសេសភ្ញៀវជាតិជួយសម្អាតបរិស្ថានដោយខ្លួនឯងផង។
គួរឲ្យកត់សម្គាល់ថា បើទោះបីជាឆ្នេរព្រែកត្រែងមានអាជីវករលក់ដូរនៅតាមក្យូសជាច្រើនយ៉ាងណាក៏ដោយ ក៏ការកុម្ម៉ង់ម្ហូបអាហារទៅតាមចិត្ដចង់ ជាពិសេស គ្រឿងសមុទ្រស្រស់ៗ ហាក់មិនសម្បូរជោរជន់ដូចនៅឆ្នេរអូរឈើទាលដ៏អ៊ូអរឡើយ។
យ៉ាងណាមិញ ដោយមិនសូវមានភ្ញៀវទេសចរស្គាល់ និងបានទៅដល់នោះច្រើន ចំណុចពិសេសរបស់ឆ្នេរព្រែកត្រែង...
Read moreThis place offers a wide variety of food vendors, many of whom provide seating right by the beach. While the food prices are on the higher side, the portions are generous, making it ideal for sharing with family or friends.
The beach itself has a relaxing atmosphere—not too hot, thanks to the abundance of trees providing natural shade. Additionally, the food vendors here are known for their friendliness and wholehearted service, enhancing the overall dining experience.
However, one downside is the lack of cleanliness. Many visitors carelessly leave their trash behind, which takes away from the beach’s beauty. Hopefully, better waste management efforts will be implemented to improve the experience...
Read moreDer Strand ist sehr ruhig und abgelegen. Hier findet man unter der Woche kaum Einheimische und noch seltener trifft man Touristen an. Mit dem Tuk Tuk ist man gut 40 Minuten von Sihanoukville (ab Serendipity Pier 10$ pro Strecke) unterwegs und fährt auch durch nicht so tolle Ecken (Achtung stinkt etwas). Aber was echt cool ist ist die Abgeschiedenheit. Man hat zum einen den Strandblick und zum anderen den Blick auf die Hügel der umliegenden Provinz plus die Eisenbahnstrecke verläuft parallel zur Straße. Am Wochenende ist es wohl voller weil viele aus der Umgebung hier Picknicken und mit der Familie Verweilen. Deswegen auch nur vier Sterne weil trotz einer eigentlich gepflegten Anlage (hier sind mehrere Frauen die den Strand kehren) gibt es doch schon ein paar eklige Ecken wo der Müll liegt. Unter dem Bäumen oder in den kleinen Hütten. Zudem sind hier extremst viele Ameisen was mir wirklich so nie aufgefallen ist. Zudem gibt es auch keine wirkliche Verpflegung dort wo man Getränke oder Essen kaufen kann, also bitte was mitnehmen oder zur Not etwas weiter am Strand entlang laufen. Wer gerne einfach abseits der Touristen unterkommen möchte und mal was anderes sehen will ist hier...
Read more