ប្រាសាទភ្នំដា នៅអង្គរបុរី (ឆ្នាំ ៥១៤-៦០០)
ប្រាសាទភ្នំដា មានទីតាំងនៅ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទ រុទ្រវរ្ម័ន (៥១៤-៥៤៩??.) ក្នុងចន្លោះឆ្នាំ៥១៤ និង ៦០០ នៃ គ.ស.។ គឺជាប្រាសាទភ្នំ ដែលកសាងឡើងដើម្បីឧទ្ទិសចំពោះព្រះឥសូរ (ព្រះសិវៈ) ហើយត្រូវបានសាងសង់ឡើងវិញ ក្នុងរវាងសតវត្សរ៍ទី១១ តាមបែបរចនាបទអង្គរ។ ឯប្រាសាទអាស្រមមហាឥសី គឺជាប្រាសាទតែមួយគត់ ដែលរក្សារចនាបទស្ថាបត្យកម្មឥណ្ឌាក្នុងប្រទេសខ្មែរយើង (ប្លង់ក្រឡាបួនជ្រុងធម្មតា)។ ក្រុមប្រាសាទភ្នំដា រួមមានប្រាសាទភ្នំដាបច្ចុប្បន្ន និងប្រាសាទអាស្រមមហាឥសី ឬមហាឫស្សី ដែលស្ថិតនៅក្បែរនោះ ហើយក៏មានបូជនីយដ្ឋានតូចធំមួយចំនួនទៀត ដែលឥឡូវនេះបានបាក់បែកខ្ទេចខ្ទាំស្ទើរគ្មានសល់ មានតែគំនរឥដ្ឋរប៉ាត់រប៉ាយ ព្រមទាំងរូងភ្នំមួយចំនួនប៉ុណ្ណោះ។ បូជនីយដ្ឋានបុរាណភ្នំដា កសាងនៅលើខឿនប្រាសាទសម័យនគរភ្នំ នៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ បច្ចុប្បន្ន។ គេពុំដឹងថា រូបរាងដើមនៃប្រាសាទភ្នំដា មានលក្ខណៈដើមយ៉ាងដូចម្ដេចទេ ក៏ប៉ុន្ដែដោយសំអាងលើខឿននៃប្រាសាទនេះ និងងគួបផ្សំជាមួយទិន្នន័យខាងបុរាណវិទ្យាមួយចំនួន ជាពិសេសចម្លាក់ប្រាសាទតូចបែបឧបកិច្ចនិយម ឬចម្លាក់លើចិញ្ចៀនយើងអាចបញ្ជាក់ថា បូជនីយដ្ឋានដ៏ធំសម្បើមនេះ មានលក្ខណៈមិនខុសប្លែកប៉ុន្មាន ទៅនឹងបូជនីយដ្ឋាននាដើមសម័យចេនឡានោះទេ។ ប្រាសាទភ្នំដាត្រូវបានបុព្វបុរសខ្មែរកសាងឡើងក្នុងដំណាក់កាល ពីរខុសគ្នា គឺ៖ -ក្នុងដំណាក់កាលទីមួយ គឺប្រាសាទនេះ ត្រូវសាងសង់ឡើងអំពីឥដ្ឋ ហើយសព្វថ្ងៃនេះនៅសល់តែខឿន -ក្នុងដំណាក់កាលទីពីរ គឺនៅលើខឿនចាស់នេះ ដូនតាខ្មែរយើងបានសាងសង់នូវប្រាសាទថ្មីមួយ នាសតវត្សរ៍៍ទី១១ នៃគ្រិស្ដសករាជ មាននិន្នាការវិស្ណុនិយម ដូចសម័យនគរភ្នំដែរ។ ប្រាសាទភ្នំដា ជាប្រាសាទឥដ្ឋមានទំហំធំសម្បើម។ បណ្ដោយនៃប្រាសាទបុរាណនេះ មាន ៨ ម៉ែត្រ ២.៥ តឹក និងទទឹង ២ ម៉ែត្រ ៥ តឹក។ រីឯជញ្ជាំងនៃប្រាសាទវិញ គឺមានកម្រាស់ដល់ទៅ ២ តឹកកន្លះ។ នៅឆ្នាំ ១៩៣៥ ក្នុងខណៈដែលគេកំពុងជួសជុលប្រាសាទនេះ គេបានរកឃើញនៅបាតប្រាសាទ នូវរូបចម្លាក់ធំៗចំនួន ៣ ដែលតំណាងឲ្យត្រីម៌ូតិឥណ្ឌា គឺចម្លាក់ព្រះវិស្ណុ ព្រះពលរាម និងព្រះលក្សណ៍ ដែលសព្វថ្ងៃនេះតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ។ ដូច្នេះ ផ្នែកខាងលើនៃប្រាសាទភ្នំដា បច្ចុប្បន្នមិនមែនត្រូវបានសាងសង់នៅសម័យវប្បធម៌នគរភ្នំទេ ក៏ប៉ុន្ដែគឺនៅសតវត្សរ៍ទី១១ នៃគ្រិស្ដសករាជ ដោយសំអាងលើលក្ខណៈរបស់ក្បាច់ផ្ដែរសសរពេជ្រ និងទ្រង់ទ្រាយរបស់ប្រាសាទនេះ។ នៅពេលដែលយើងឡើងទៅដល់កំពូលភ្នំដា ដែលជាទីតាំងនៃប្រាសាទភ្នំដា យើងឃើញមានទេសភាពដ៏ស្រស់បំព្រងនៅជុំវិញយើង ហើយអតីតព្រះរាជធានីខ្មែរអង្គរបុរី (វ្យាធបុរៈ) ស្ថិតនៅចំពីមុខ ។ ធម្មជាតិខៀវខ្ចីនៃរុក្ខជាតិ គួបផ្សំនិងអាកាសធាតុល្អបរិសុទ្ធផងនោះ ធ្វើឲ្យមនុស្សយើងភ្លេចអស់នូវរាល់ទុក្ខព្រួយកង្វល់ ដោយមានអារម្មណ៍រីករាយជ្រះថ្លាសប្បាយចិត្តផងដែរ ។ ដូចប្រាសាទដទៃៗទៀតនាសម័យចេនឡា ដែលបានបន្ដវេនពីសម័យវប្បធម៌នគរភ្នំដែរ គឺ ប្រាសាទភ្នំដាមានទ្វារ៤ មួយជាទ្វារពិតសម្រាប់ចេញចូល ដោយមានក្បាច់ផ្ដែរនៅចំពីលើ រីឯទ្វារ ៣ ផ្សេងទៀតជាទ្វារបញ្ឆោត។ មុនការខូចខាត រលំរលាយ តើប្រាសាទភ្នំដា មានរូបរាងដើមយ៉ាងដូចម្ដេច ? ជាចម្លើយ គប្បីយើងត្រូវស្វែងយល់អំពីប្រវត្តិនៃសិល្បៈស្ថាបត្យកម្មបុរេអង្គរ ឲ្យបានទូលំទូលាយសិន។ ពោលគឺ យើងត្រូវវិភាគឲ្យឃើញនូវចំណុចសំខាន់ៗ ពាក់ព័ន្ធដោយផ្អែកលើទឡ្ហីករណ៍ ខាងបុរាណវិទ្យា ជាពិសេសចម្លាក់បុរាណ ដែលទើបតែត្រូវបានរកឃើញនៅអង្គរបុរី និងនៅកម្ពុជាក្រោម។ ក្រោយពីប្រមែប្រមូលផ្សំផ្គុំយកនូវអ្វី ដែលមានពីមុនយកមក ហើយវិភាគយើងបានរកឃើញថា ប្រាសាទភ្នំដា ពិតជាមានលក្ខណៈដូចប្រាង្គប្រាសាទមួយចំនួន ដែលត្រូវបានឆ្លាក់លើចិញ្ចៀនស្ពាន់មួយ ដែលយើងបានរកឃើញយ៉ាងប្រាកដ។ ម្យ៉ាងវិញទៀត លក្ខណៈនៃប្រាសាទជាស្ថាបត្យកម្មសម័យចេនឡា គ្រាន់តែបានត្រាប់តាមស្ថាបត្យកម្មនាសម័យអង្គរបុរីតែប៉ុណ្ណោះ។ សរុបសេចក្ដីមក ចាំបាច់យើងត្រូវធ្វើការសិក្សាបន្ថែមទៀត ដើម្បីកំណត់អាយុកាលរបស់ចិញ្ចៀន ឲ្យបានត្រឹមត្រូវ។ លទ្ធផលជាវិជ្ជមាន គឺប្រាសាទភ្នំដា ពិតជាបានឲ្យកំណើតទៅឲ្យក្រុមប្រាសាទសម្បូរព្រៃគុហ៍ នាសម័យចេនឡា នៅកំពង់ធំ និងនៅខេត្តផ្សេងៗឯទៀតយ៉ាងប្រាកដ ហើយនេះជាការរកឃើញមិនធម្មតាមួយ។ ដូច្នេះហើយ បានជារចនាបទប្រាង្គប្រាសាទ នាសម័យចេនឡា ដែលបានចែកចេញពីសម័យនគរភ្នំ ដោយការវិវត្តន៍មានលក្ខណៈមួយចំនួនធំ ដូចគ្នាទៅនឹងលក្ខណៈប្រាសាទនៅអង្គរបុរី៕ អត្ថបទទាំងស្រុងដោយ៖កំណត់ត្រាប្រវត្តិសាស្ត្រខ្មែរ ដោយ៖ Ny Watthanak ប្រភព៖ ១-ឯកសារស្ថាបត្យកម្មខ្មែរ របស់លោក ថៃ មករា ២-ឯកសារបណ្ឌិត...
Read moreAncient temples from times before the Angkor empire, from the time of Funan empire. The temple is built of beautiful red Laterite. It shows signs of recent fire in the areas of at least two of it's external walls. It has received some restoration to the main entrance and one of the corners that is falling down has been propped with temporary steep scaffolding.
Entrance is around 2$ and tickets are being sold at the parking at the base of the mountain.
There is quite a nice view from one side where the trees open up and one can step into a rocky cliff.
When visiting Angkor Borei you can also visit a museum in the center of the town and also drive a bit more south to a small mountain surrounded by flooded fields. There are some restaurants and hammocks on the road surrounding the mountain where you have to...
Read moreThis site is historically significant. There is evidence of human habitation from at least 400BCE and the present temple (11th century) stands on the footprint of an earlier temple (5-6th century). The sculptures from the temple are in both the National Museum in Phnom Penh and a few are in the Angkor Borei museum nearby. When I went they were working on reconstructing the roof. It is situated atop a hill which will require walking up a few flights of stairs. Mosquitoes were about so bring insect repellant. There are important caves, one of which has the Yoni pedestal for a missing Shivalingam. On the other side of the hill is the Asram Maharishi, and although the original deity is long gone, it is currently a venerated shrine in the memory of...
Read more